កាលពីថ្មីៗនេះមានរឿងជាច្រើនទាក់ទងទៅហ្នឹង Thiago Teixeira ប្រកួតនៅប្រទេសអាឡឺម៉ង់ក្នុងក្របខ័ណ្ឌ WMO ដោយ Thiago បានយកឈ្នះត្រឹមទឹកទី ២ ហើយបានប្រកាសថា “Kun khmer Original for Cambodia” ធ្វើឲ្យស្ថាប័នមិនពេញចិត្តជាខ្លាំងរហូតដល់ធ្វើការលេបត្របាក់តម្លៃខ្លួនរបស់កីឡាករសញ្ជាតិ រុស្សីមួយនេះ ក្នុងទំហំទឹកប្រាក់ 3500$។ ជាក់ស្តែងខ្សែរថ្មីៗនេះ Thiago ត្រូវបាន WMO ធ្វើការដកហូតយកខ្សែរក្រវ៉ាត់របស់ខ្លួនវិញ ដែលវាជារឿងអយុត្តិធម៍បំផុត។
កាលពីព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ នេះ លោកឧកញ៉ា ស្រី ចាន់ថន ផ្តល់ប្រាក់ចំនួន ៣៥០០ដុល្លារដែលត្រូវបាន WMO លេបត្របាក់ទុកនោះឲ្យទៅធីអាហ្គោវិញ ដែលនេះបានបញ្ជាក់ពីទឹកចិត្តដ៏ល្អប្រពៃរបស់លោកឧកញ៉ាក្នុងការជួយជ្រោមជ្រែងគុនខ្មែររបស់យើងឲ្យកាន់តែល្បីរន្ទីទៅកាន់ពិភពលោក ។
លោកឧកញ៉ា ស្រី ចាន់ថន ផ្តល់ប្រាក់ដែលត្រូវបាន WMO លេបត្របាក់ទុកនោះឲ្យទៅធីអាហ្គោវិញ