កីឡាករ Alex Baena របស់ក្លឹប Villarreal CF ត្រូវបានវាយដំ កាលពីថ្ងៃទី ៩ ខែមេសា 2023 ខណៈពេលដែលគាត់កំពុងធ្វើដំណើរទៅកាន់រថយន្តក្រុងរបស់ក្រុម Villarreal បន្ទាប់ពីការប្រកួតជាមួយក្រុម Real Madrid CF នៅកីឡដ្ឋាន Santiago Bernabeu។

ប្រឈមនឹងស្ថានភាពបែបនេះ កីឡាករជម្រើសជាតិអេស្ប៉ាញអាយុក្រោម ២១ឆ្នាំ រូបនេះ បានសម្រេចដាក់ពាក្យបណ្ដឹងទៅប៉ូលិសដោយចោទប្រកាន់ថាបានរំលោភបំពានមកលើរូបគាត់។
យោងតាមកាសែតកីឡា Marca បានឱ្យដឹងថា Baena ត្រូវបាន Valverde វាយពេលកំពុងសម្លឹងមើលទូរស័ព្ទរបស់គាត់នៅពេលធ្វើដំណើរទៅកាន់រថយន្តក្រុងរបស់ក្រុម Villarreal។