ថ្មីៗនេះស្តេចប្រដាល់មីយ៉ាន់ម៉ា ដាវ លីដុច បានប្រកាសថាចង់ប្រកួតជាមួយ ព្រំ សំណាង ហើយពេលនេះ កាលវិភាគការប្រកួតព្រំសំណាងជាមួយ ដាវ លីដុច ក៏បានប្រកាសជាផ្លូវការដូចគ្នា គឺនិងប្រព្រឹត្តិឡើងនៅថ្ងៃទី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសស្លូវ៉ាគី ដែលរៀបចំដោយកម្មវិធី Marshall Fighting Championship (MFC) ដែលជាស្ថាប័នលំដាប់ពិភពលោកមួយ។
Fight fans around the world, brace yourselves for the main event at #MFC2!
The stage is set for a historic and monumental showdown as Cambodia's triumphant warrior and multiple World Champion, PROM SAMNANG, with an astonishing record of 150 fights, 10 losses, on a current 7… pic.twitter.com/75JnlOUxom
— Marshall Fighting Championship (@WorldWideMFC) April 10, 2023
ក្នុងការប្រកួតនេះ មានលក្ខណ្ឌជាច្រើនដូចជា វាយដោយមិនប្រើហ្គង់ អាចប្រើក្បាលបាន គ្មានចៅក្រមដាក់ពិន្ទុ និងវាយគូប្រកួតអោយសន្លប់ទើបបានឈ្នះការប្រកួត ។ ចំពោះលក្ខណ្ឌមួយនេះវាហាក់ថ្មីបន្តិចហើយសម្រាប់ ព្រំ សំណាង ។ បើយើងងាកទៅមើលតម្លៃខ្លួនវិញគឺ Dave Leduc ទទួលបាន 10 ម៉ឺនដុល្លា ខណៈដែល ព្រំ សំណាង ទទួលបានតែ 3 ពាន់ដុល្លាតែប៉ុណ្ណោះ ពោលគឺមានត្រឹមតែ 3 ភាគរយតែប៉ុណ្ណោះនៃតម្លៃខ្លួនរបស់ Dave ។
ក្នុងពេលជាមួយគ្នានេះផងដែរកីឡាករ ព្រំ សំណាងផ្ទាល់បានលើកឡើងផងដែរថា បើអោយតម្លៃខ្លួនតិចពេកគាត់ក៏មិនទៅប្រកួតជាមួយដែរ ដោយយ៉ាងហោចណាស់ក៏គួរតែបានតម្លៃខ្លួននៃពាក់កណ្តាលរបស់ Dave ដែរ ។ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ គិតថាគួរអោយតម្លៃខ្លួន ព្រំ សំណាង ប៉ុន្មានទើបសមសម្រាប់ការប្រកួតលក្ខណ្ឌ Lethwei មួយនេះ ។