យប់មិញនេះ Manchester City ស្មើរគ្នាជាមួយ Bayern Munich ដោយលទ្ធផល 1-4 បូកសរុបទាំងពីជើងធ្វើឲ្យក្រុមមេឃខៀវនេះ អាចឡើងដល់វគ្គ Semi Final

ប៉ុន្តែទោះជាយ៉ាងនេះក្តី Man City នៅតែប្រឈមនឹងបញ្ហាចំបងមួយផ្សេងទៀត ដោយខ្សែការពារ Nathan Ake កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ពេលដែលក្រុមត្រូវប៉ះ Sheffield United នៅវគ្គ 1/4 ពានរង្វាន់ FA Cup និងការប្រកួតសំខាន់មួយគឺប៉ះក្រុមកំពូលតារាង Arsenal នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ។ ខ្សែការពាររបស់ក្លឹប Manchester City កីឡាករ Nathan Ake បានទទួលរងបញ្ហារបួសកជើង ដោយត្រូវបានលោក Pep Guardiola. សម្រេចចិត្តធ្វើការផ្លាស់ប្តូរគេចេញភ្លាមៗ អំឡុងការប្រកួតទល់នឹងក្រុម FC Bayern Munich ។