កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់អភិបាលរាជធានី-ខេត្ត រៀបចំទីតាំងសមស្រប ដើម្បីចាក់បញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមិនអាចចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន។