Gareth Bale មួយរយះនេះបាត់មុខបាត់មាត់ពីវិស័យបាល់ទាត់យូមែនទែន ដោយមិនសូវជាមានព័ត៌មានពាក់ព័ន្ធនិងគាត់ឡើយ។ ថ្មីៗនេះតារាសម្តែងលោក Rob McElhenney បានដាក់សំណើរដ៏ធំមួយទៅកាន់ Gareth Bale ក្នុងគោលបំណងបញ្ចុះបញ្ចូលអតីតតារាឆ្នើមរបស់ក្រុម Real Madrid

ពីការចូលនិវត្តន៍ឱ្យលេងឱ្យ Wrexham របស់ខ្លួន។ ខណ: Wrexham ពួកគេនឹងវិលទៅកាន់ក្របខណ្ឌ English Football League វិញ បន្ទាប់ពីរយៈពេល 15 ឆ្នាំ នារដូវកាលក្រោយ ។
ហើយឥឡូវនេះលោក McElhenney ចង់បានវីរបុរសវេលស៍ Bale មកលេងឱ្យពួកគេ បន្ទាប់ពីកីឡាករវ័យ 33 ឆ្នាំរូបនេះបានផ្ញើសារទៅកាន់ក្រុមបន្ទាប់ពីការឈ្នះពានរង្វាន់របស់ពួកគេ ​។