កាលពីថ្ងទី ២៧ ខែ មេសា ឆ្នាំ ២០២៣ នេះ ភ្លើងគប់ដែលបានហែរចេញទៅទូអាស៊ានកាលពីថ្ងៃទី២២ មិនា ឆ្នាំ ២០២៣ បានវិលមកប្រទេសកម្ពូជាវិញហើយ។
យោងតាមផេគផ្លូវការ Sea Game 2023 នេះ បានបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅបណ្ដាលខេត្តជុំវិញបឹងទន្លេសាប ដោយចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសានេះ រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ត្រូវនឹងពេលវេលាប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្ដង
ការដង្ហែព្រះអគ្គិជ័យកីឡា នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ធ្វើឡើងក្រោយទទួលបានជោគជ័យក្នុងពិធីដង្ហែ តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន កាលពីថ្មីៗ មុនដង្ហែត្រឡប់មកដល់កម្ពុជាវិញ កាលពីថ្ងៃទី២៧-មេសា ហើយបន្ដដង្ហែពីខេត្តស្ទឹងត្រែង មកតម្កល់ទុកនៅវត្តលង្កា រាជធានីភ្នំពេញ កាលពីល្ងាចមីញ ។