ក្រោយពីចប់ការប្រកួតរវាងក្រុមជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិឡាវ ដែលបញ្ចប់ទៅដោយ វៀតណាមបានយកឈ្នះដោយលទ្ធផល ២-០ ក្នុងពូល B នៅឯកីឡដ្ឋាន Prince Stadium របស់វិសាខា ត្រូវបានគេប្រទះឃើញអ្នកគាំទ្រជាច្រើន មានទាំង កម្ពុជា វៀតណាម និង ឡាវ បាននាំគ្នាដើរប្រមូលសម្រាម ជុំវិញកីឡដ្ឋាន ដែលជាទង្វើរគួរឲ្យកោតសរសើរ ពីសំណាក់អ្នកគាំទ្រក្រុមភ្ញៀវដែលបានមកចូលរួចព្រឹត្តិការណ៍ ព្រមទាំងមនុស្សប្រជាជនកម្ពុជានាមជាម្ចាស់ផ្ទះផងដែរ ដែលនេះគឺជាគំរូដ៏ល្អមួយដែលយើងគ្រប់គ្នាត្រូវតែយកគំរូតាមដើម្បីជួយរក្សារបរិស្ថានប្រទេសយើងឲ្យកាន់តែមានសោភ័ណ្ឌភាព។