ក្រោយចប់ការប្រកួតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានធ្វើការបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ដោយបានលើកឡើងថា៖ «វាងាយស្រួល ការដែលនិយាយថា យើងអាចឈ្នះការប្រកួតនេះ ។ ខ្ញុំមានមោទនភាពចំពោះកូនក្រុមរបស់ខ្ញុំដែលអាចយកបាន១ពិន្ទុយប់នេះ។ យើងនឹងផ្លាស់ប្តូរចិត្តគំនិតរបស់យើងឲ្យបានលឿនបំផុត ហើយយើងនឹងរៀបចំសម្រាប់ការប្រកួតបន្ទាប់! សូមអរគុណ»
គួរបញ្ជាក់ថាការប្រកួតរវាង ហ្វីលីពីន និង កម្ពុជា ទទួលបានលទ្ធផល 1-1 ដោយ ហ្វីលីពីនបានតាមស្មើរកម្ពុជា នៅម៉ោងបន្ថែម នាទីទី 90+3។ ដែលវាពិតជាគួរឲ្យសោកស្តាយខ្លាំង ចំពោះ ក្រុមជម្រើសជាតិកម្ពុជា។