អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា ក្លឹបនៅអ៊ីតាលី Inter Milan បានប្រាប់ក្លឹបបិសាចក្រហម Manchester United ថា ការដេញថ្លៃ ៥០លានអឺរ៉ូ គឺមិនគ្រប់គ្រាន់ឡើយ សម្រាប់អ្នកចាំទី André Onana ដើម្បីជំនួសកន្លែងអ្នកចាំទី David de Gea នៅរដូវក្តៅនេះ។ គួរបញ្ជាក់ផងដែរថា ក្លឹប Inter Milan ចង់បាន ៥៥លានអឺរ៉ូ សម្រាប់កិច្ចព្រមព្រៀងនេះអាចទៅរួច៕