អង់គ្លេសបានឈ្នះជើងឯកទ្វីបអឺរ៉ុបអាយុក្រោម ២១ ឆ្នាំជាលើកដំបូងក្នុងរយៈពេលជិត ៤០ ឆ្នាំបន្ទាប់ពីការសង្គ្រោះបាល់​ប៉េណាល់ទីនៅ​នាទី​ចុង​ក្រោយ​ដោយ James Trafford លើក្រុមគូប្រជែងអេស្ប៉ាញ ។ពោលការខិតខំប្រឹងប្រែងវាយបកក្រោយពីកីឡាករCurtis Jones របស់អង់គ្លេសក្រោយពីការ Assist បាល់ហ្រ្វីឃីក​ចេញ​ពិកីឡាករ Cole PLamer មានឪកាស រកគ្រាប់បាល់នាំមុខមុនសម្រាប់អងគ្លេសនៅនាទីទី៤៥+៤ ជិតបញ្ចប់តង់ទី១​។Trafford ដែលគ្រោងនឹងចូលរួមជាមួយ​ក្រុម Burnley ពី Man. City ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃរហូតដល់ ១៩ លានផោន បានសង្គ្រោះបាល់ពីការស៊ុតដ័ល្អរបស់ Abel Ruiz នៅនាទីទី ៩៩ បន្ទាប់ពីការត្រួតពិនិត្យ VAR យ៉ាងយូរ។ គួរកត់សម្គាល់ថា Abel Ruiz ក៍មាន​ឪកាសរកគ្រាប់បាល់នៅដើមតង់ទី២ផងដែរប៉ុន្តែត្រូវបានអាជ្ញាកណ្តាលចាត់ទុកជា បាល់ Offside។

ជ័យជម្នះនេះមានន័យថាក្រុមដែលដឹកនាំដោយអតីតខ្សែបម្រើ Everton លោក Lee Carsley គឺជាក្រុមអង់គ្លេសទី ៣ បន្ទាប់ពីអេស្បាញ និង អាឡឺម៉ង់​ដែលឈ្នះការប្រកួតនេះ ហើយអង់គ្លេសបានលើកពានចុងក្រោយ២លើកកាលពីឆ្នាំ ១៩៨២និង ១៩៨៤ ។ពួកគេក៏ជាក្រុមដំបូងគេ​ដែល​កត់ត្រា Clean Sheet ជាប់ៗគ្នាចំនួន ៦ដង ក្នុងប្រវត្តិសាស្ត្រ​នៃការប្រកួតនេះ។

ប្រភព:BBC