អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Dusan Vlahovic របស់ក្រុមសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាជាគោលដៅខ្សែប្រយុទ្ធចម្បងរបស់ក្លឹយក្សបារាំង Paris Saint-Germain ចំពេលមានការមិនទុកចិត្តអំពីអនាគតរបស់ Kylian Mbappe ។ កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានបន្សល់ទុកនូវការស៊ុតបញ្ចូលទីបាន ២៣គ្រាប់ និងការបញ្ជូនបាល់ ៦ដង នៅក្នុង ៦៣ប្រកួត សម្រាប់ Juventus មកទល់នឹងពេលនេះ។ Vlahovic ត្រូវបាន Juventus ដាក់តម្លៃខ្លួនដេញថ្លៃប្រមាណជា ៦៩.៧លានផោន ឬ ៨១.៦លានអឺរ៉ូ ខណៈតម្លៃក្លឹប PSG អាចពិចារណាបាន តែអ្វីដែលសំខាន់នោះគឺ ខ្សែប្រយុទ្ធរូបនេះព្រមព្រៀងផ្ទេរមកកាន់ទឹកដីបារាំងឬទេ៕
ក្រោយមានភាពច្របូកច្របល់ពីការចាកចេញ Mbappe !! ក្លឹប PSG បានដាក់គោលដៅចម្បងលើខ្សែប្រយុទ្ធដ៏មានឥទិ្ធពលម្នាក់របស់ Juventus