យោងតាមសារព័ត៌មាន talkSPORT បានឲ្យដឹងថា ក្លឹបអង់គ្លេស Newcastle United កំពុងធ្វើការពិភាក្សាជាមួយក្លឹប Al Ahli របស់ប្រទេសអារ៉ាប៊ីសាអូឌីតជុំវិញការផ្ទេរលើខ្សែប្រយុទ្ធ Allan Saint-Maximin ដោយមានតម្លៃផ្ទេរប្រមាណជា ៣២លានអឺរ៉ូ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងរូបនេះ បានស៊ូទ្រាំនឹងការប្រកួតដ៏លំបាកកាលពីរដូវកាលមុន ខណៈខ្លួនមានបញ្ហារបួសជាច្រើន។ គួរបញ្ជាក់ផងដែរថា Saint-Maximin រកបាន ១គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន ៥ដង ក្នុងការបង្ហាញខ្លួនចំនួន ៣១ដងនៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលកន្លងទៅ៕