ខ្សែស្លាប​ Marcus Rashford ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ បាន​ព្រមព្រៀង​ជា​គោលការណ៍​នៅ​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​រយៈពេល​៥ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៨ ជា​មួយ​ Manchester United នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Athletic ។


តាម​ពិត​ទៅ​កីឡាករ​នេះ​នឹង​ដាច់​កុងត្រា​ជា​មួយ​បិសាច​ក្រហម​នៅ​ឆ្នាំ​២០២៤ខាង​មុខ​ ក៏​បាន​ចរចា​បន្ត​ជា​មួយ​ Man Utd ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ក៏​មាន​ PSG ចរចា​ចង់​បាន​ផង​ដែរ​។

ទោះ​ជា​ PSG បាន​ឲ្យ​ប្រាក់​ពលកម្ម​ ក៏​ដូច​ជា​ប្រាក់​ឧបត្ថម្ភ​ច្រើន​ជាង​គេ​ក៏​ដោយ​ ប៉ុន្តែ​ Rashford នៅ​តែ​បន្ត​ជ្រើស​រើស​នៅ​បន្ត​ជា​មួយ​ Man Utd ។

Rahford ជា​កីឡាករ​បណ្ដោះ​បណ្ដាល​នៅ​ Man Utd ដោយ​កាល​ពី​មុន​រដូវកាល​បាន​ចូល​លេង​ ៥៦ប្រកួត​ និង​ស៊ុត​ចូល​រហូត​ទៅ​ដល់​ ៣០គ្រាប់​ឯណោះ​៕

ប្រភព៖sabay​ ​​news