ក្លឹបជើងឯកអង់គ្លេស មែនស៊ីធី រង់ចាំរយៈ ពេលដល់ទៅ ១២៩ឆ្នាំតាំងពីបង្កើតក្លឹបមក ទើបអាចមកឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូងនាពេលនេះក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអេស្ប៉ាញ pep guardiola។
ក្រុមមេឃខៀវធ្លាប់ពានរង្វាន់ក្នុងស្រុកគ្រប់កម្មវិធី លើកលែងតែពាន uefa champions league ដែលក្លឹបមិនធ្លាប់តែសោះ។ ដូច្នេះហើយ មេឃខៀវ បានដាក់ផែនការប្រមាញ់ពាននេះ ដោយបាននាំយកគ្រូបង្វឹក និងកីឡាករល្អៗជាច្រើន។ ត្បិតយ៉ាងនេះ អ្វីៗមិនទាន់អាចកើតឡើងភ្លាមៗទេ។ កាលពីឆ្នាំ 2021 មេឃខៀវ ហៀបនឹងសម្រេចបានសុបិនដ៏ធំនេះម្ដងទៅហើយ បន្ទាប់ពីឡើងដល់វគ្គផ្ដាច់ព្រ័ត្រជួបជាមួយក្លឹបរួមលីគ ឆែលស៊ី។
ប៉ុន្តែបានបរាជ័យក្រោមក្រញុំាតោខៀវ ១ ទល់០។ ដោយឡែក ២០២២ មេឃខៀវ ឡើងបានត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុណ្ណោះ ក្រោយត្រូវក្រុម រៀលម៉ាឌ្រីត ទម្លាក់។ ទើបតែមកដល់រដូវកាលនាំ ២០២២-២៣ នេះ មេឃខៀវបានសងសឹកក្រុមអធិរាជសបានសម្រេច ឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយប្រមាះក្រុមអ៊ីតាលី Inter Milan ក្នុងលទ្ធផល ១ ទល ០ លើកពានតែម្ដង។
នេះជាសុបិនដ៏វែងឆ្ងាយទម្រាំពួកគេសម្រេចបាន ឥឡូវនេះបានរង្វាន់ទ្វីបអឺរ៉ុប បានដឹកមកដល់ផ្ទះរបស់ មែនស៊ីធី ហើយ។
ប្រភព៖ Sabaynews