នៅមុននេះបន្តិចយោងតាមការចុះផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថាកីឡាករ សៀង ចន្ធា នឹងទៅលេងឱ្យក្លឹប១ នៅប្រទេសកាតា ដែលនេះគឺជាប្រវត្តិសាស្រ្តដំបូងហើយរបស់កម្ពុជា ដែលបានកីឡាករទៅប្រកបអាជីពនៅលីគនៃប្រទេសអ្នកមានមួយនេះ។
ប្រភពដដែលបានឱ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួបសំណេះសំណាលផ្តាំផ្ញើទៅកាន់កីឡាករ សៀង ចន្ធា អតីតយុវជនសាលាបាល់ទាត់ជាតិបាទីដែលបានចាប់ផ្ដើមអាជីពខ្លួននៅទីនោះពីឆ្នាំ២០១៤ ក្នុងឱកាសចេញទៅប្រកបអាជីពនៅលីគទី២របស់ប្រទេសកាតា។
យ៉ាងណាមិញនេះគឺនេះគឺជាកីឡាករទី១ហើយ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទៅប្រកបអាជីពនៅលីគនៃប្រទេសកាតា ហើយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានជូនពរ ឲ្យកីឡាករកម្ពុជារូបនេះទទួលបានជោគជ័យ សម្រាប់ខ្លួនផ្ទាល់ ក្រុមគ្រួសារ និងប្រទេសជាតិ។
ក្នុងសារនោះឯកឧត្តមក៏បានផ្តាំផ្ញើឱ្យកីឡាករ សៀង ចន្ធា យ៉ាងដូច្នេះថាក្នុងពេលប្រកបអាជីពនៅប្រទេសកាតា ត្រូវពង្រឹងគុណភាពខ្លួនឯង បង្កើនសមត្ថភាពនៃការលេង ដើម្បីមកជួយក្រុមជម្រើសជាតិកម្ពុជានាពានរង្វាន់ផ្សេងៗនៅពេលខាងមុខ ៕