Riyad Mahrez បានបញ្ចប់ការផ្ទេរពីក្រុមមេឃខៀវ Man. City ទៅកាន់ក្លឹប Al-Ahli នៅលីគកំពូលមជ្ឈឹមបូព៌ាគឺ Saudi Pro Leagueក្នុងតម្លៃកិច្ចព្រមព្រៀងប្រមាណ៣០លានផោន ស្របពេលកីឡាករវ័យ ៣២ ឆ្នាំរូបនេះនៅមានកុងត្រានៅកីឡាដ្ឋាន Etihad រយៈពេល២​ឆ្នាំទៀតក៍ដោយ។


គួរបញ្ជាក់ថាក្រុមជើងឯកអង់គ្លេស Man.City បានចំណាយប្រាក់ ៦០ លានផោនក្នុងការនាំយកខ្សែបម្រើស្លាបសញ្ជាតិអាល់ហ្សេរីពីក្រុម LeicesterCIty ក្រោយជួយអោយពួកគេលើកពាន EPL នៅឆ្នាំ២០១៦។ Mahrez បានបន្តដើរតួនាទីដ៏សំខាន់ ដោយរកបានគ្រាប់ បាល់ស៊ុតបញ្ចូលទី១៥ដង ក្នុង ៤៧ ប្រកួតនិងជួយអោយក្រុមលោក Pep Guadiola លើកពាន ធំៗ៣ កាលពីរដូវកាលមុន ។
សរុបជារួមមក Mahrez បានជួយ Man City ឈ្នះពានរង្វាន់ធំៗចំនួន ១០ ក្នុងអំឡុងពេល ៥ រដូវកាលជាមួយក្លឹបពោលគឺឈ្នះEPL ៤ដង ជាមួយ Man.City និង១ដងជាមួយMan.City ។ ប៉ុន្តែកីឡាករ និយមប្រើជើងឆ្វេងរូបនេះបានត្រឹមលេងជាកីឡាករបម្រុងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup និង Champions League ប៉ុណ្ណោះ។

ប្រភព៖ Cambosport