ខ្សែការពារ​ Diogo Dalot បាន​និយាយ​ទៅ​សារព័ត៌មាន​ PA កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ក្នុង​នាម​ជា​កីឡាករ​របស់​ក្លឹប​ Manchester United គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជួយ​ជ្រោមជ្រែង​ក្លឹប​នេះ​ឲ្យ​កាន់​តែ​ជោគជ័យ​។

Dalot បាន​និយាយ​ថា​៖” មើល​ត្រលប់​ទៅ​រដូវកាល​មុន​ វា​បាន​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ទឹក​ចិត្ត​ និង​កម្លាំង​ចិត្ត​ដើម្បី​ខំ​បន្ថែម​ទៀត​នៅ​ក្នុង​រដូវកាល​នេះ​ ធ្វើ​យ៉ាង​កំណត់​គោលដៅ​ឲ្យ​បាន​ខ្ពស់​ជាង​មុន​បន្តិច​ ហើយ​ខ្ញុំ​គិត​ថា​យើង​នឹង​ធ្វើ​វា​បាន​ “។

កីឡាករ​នេះ​បន្ត​ថា​៖” យើង​ប្រកួត​ទី​នេះ​គឺ​ចង់​ឈ្នះ​ Premier League នេះ​ជា​អ្វី​យើង​ចង់​បាន​។ យើង​ដឹង​ថា​យើង​លំបាក​ យើង​មាន​ក្រុម​ច្រើន​ដើម្បី​ប្រកួត​ប្រជែង​ តែ​ក្នុង​នាម​យើង​ជា​ Man Utd យើង​ត្រូវ​ជ្រោមជ្រែង​ក្លឹប​នេះ​ឲ្យ​កាន់​តែ​ជោគជ័យ​ដើម្បី​សម្រេច​គោលដៅ​របស់​យើង​ “។

កាល​ពី​រដូវកាល​មុន​ Man Utd ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣ ក្នុង​តារាង​ប្រកួត​ Premier League ៕