Luis Suarez បានធ្វើការសម្រេចចិត្តស្នាក់នៅប្រទេសប្រេស៊ីលរហូតដល់ចុងបញ្ចប់នៃរដូវកាលរបស់ពួកគេក្នុងខែធ្នូ​ក្រោមលក្ខខណ្ឌនៃការនាំយកការ បញ្ចប់កិច្ចសន្យារបស់គាត់ជាមួយ Gremio ដែលដើមឡើយត្រូវបានកំណត់ថានឹងផុតកំណត់នៅចុងឆ្នាំ២០២៤។នេះ​មាន​ន័យ​ថា គាត់​អាច​ចាក​ចេញ​មួយ​ឆ្នាំ​លឿន​ជាង​ការ​គ្រោង​ទុក ហើយ​មាន​សេរីភាព​ក្នុង​ការ​ចូល​រួម​ក្លឹប​ផ្សេង​ទៀត។

Gremio បានយល់ព្រមលើសំណើនេះ មានន័យថា ប្រសិនបើខ្សែប្រយុទ្ធដ៏មានបទពិសោធន៍ជ្រើសរើសចុះហត្ថលេខាជាមួយ Inter Miami ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមិត្តរបស់គាត់ Lionel Messi នោះក្លឹបប្រេស៊ីលនឹងមិនទទួលបានថ្លៃផ្ទេរណាមួយសម្រាប់គាត់ឡើយ។
Suarez បានចូលរួមជាមួយ Germio ក្នុងខែមករាឆ្នាំ២០២៣ ហើយវាគឺជាសំណើផ្ទាល់ខ្លួនរបស់គាត់ក្នុងការចុះហត្ថលេខា លើកិច្ចសន្យារយៈពេលពីរ រដូវកាល។

ប៉ុន្តែ​ក្រោយមក គាត់​ចង់​ផ្លាស់ប្តូរ​ចិត្ត ហើយ​ចាកចេញ​លឿន​ជាង​ការគ្រោងទុក បន្ទាប់ពី​ឱកាស​ចូលរួម​ជាមួយ Messi នៅ MLS បាន​កើតឡើង​៕