Bernardo Silva វ័យ២៨ ឆ្នាំគឺជាខ្សែបម្រើដ៍មានបទពិសោធន៍ក្រាស់ក្រែលម្នាក់នៅកីឡដ្ឋាន Etihad ក្រោយផ្ទេរពី Monaco មកទឹកដី Etihad កាលពីឆ្នាំ២០១៥ ។ខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះគឺជាគោលដៅផ្ទេរដ៏សំខាន់មួយទៀតរបស់ក្លឹបកាតាឡានក្រោយ​ពួកគេបាន​នាំយកអតីត មិត្តរួមក្រុម Gundogan ទៅកាន់ទីនោះដោយគ្មានតម្លៃខ្លួន។ប៉ុន្តែប្រភពពីគេហទំព័រអេស្បាញMundo Deportivo បានចុះផ្សាយថាៈ ខ្សែបម្រើកណ្តាល​ដែលមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៥ ហាក់បីដូចជាធុញទ្រាន់នឹងការរង់ចាំឱ្យភាគីក្រុមលោក Xavi ផ្តល់សំណើផ្ទេរ បើទោះបីជាក្រុម​ជើងឯក La Liga បានដាក់សំណើខ្ចីជើងរួចហើយ ប៉ុន្តែក្លឹបអង់គ្លេសចង់បានការផ្ទេរជាអចិន្រ្តៃយ៍។

ទោះយ៉ាងណាក្រុលោក Xavi Hernandez មិនអាចចុះហត្ថលេខាទិញយកSilva ដោយផ្អែកលើហេតុផល Financial Fair Play របស់ពួក​គេ​ដូច្នេះកីឡាករដែលឈ្នះពាន EPL ៥សម័យជាមួយក្លឹប ទំនងជាសម្រេចចិត្តបន្តកុងត្រាថ្មីលើកិច្ចសន្យា​ដែលមានសុពល​ភា​ព​ដល់​ឆ្នាំ២០២៥នោះ។

ប្រភព៖ Cambosports