គ្មានក្រុមណាដែលឈ្នះពាន Premier League ៤ដងក្នុងប្រវត្តិសាស្ត្រឡើយ ហើយ Neville ជឿជាក់ថា Arsenal របស់ Mikel Arteta ដែលបានបញ្ចប់ ៥ពិន្ទុតាមពីក្រោយ Man City បន្ទាប់ពីទម្រង់លេងមិនបានល្អនៅចុងបញ្ចប់លីគរដូវកាលមុន នឹងប្រជែងជាមួយពួកគេ។គាត់បានច្រានចោលទាំង Manchester United និង Liverpool ខណៈដែលគាត់មិនមានអារម្មណ៍ថាពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ភារកិច្ចនោះទេ ហើយថែមទាំងបានលុប Newcastle ចេញពីកំពូលតារាងទាំង៦ផងដែរ។


Neville បាននិយាយនៅលើ The Overlap ថា៖

“ពួកគេបានបង្ហាញពីចេតនាពិតប្រាកដជាមួយនឹងការចុះហត្ថលេខាដែលពួកគេបានធ្វើ។ ក្តីបារម្ភរបស់ខ្ញុំគឺថា ពួកគេគឺជាក្រុមតែមួយគត់ដែល ខ្ញុំសម្លឹងមើល ហើយជាក្រុមតែមួយគត់ដែលខ្ញុំគិតថាអាចឈ្នះលីគ។ ជាមួយនឹងការចុះហត្ថលេខាទាំងបីបានធ្វើឱ្យពួកគេ នឹងកាន់តែប្រសើរ ឡើង។