អ្នកចាំទីដៃទី១ Thibaut Courtois របស់ក្លឹបអធិរាជស Real Madrid បានរងរបួសដាច់សរសៃពួរជង្គង់និងត្រូវខកខានបង្ហាញខ្លួនចូលរួមការ ប្រកួត មួយចំនួនធំនៃរដូវកាល២០២៣-២០២៤នេះ ខណៈកីឡាករអន្តរជាតិបែលហ្សិកវ័យ៣១ឆ្នាំនឹងត្រូវត្រៀមធ្វើការវះកាត់នៅប៉ុន្មានថ្ងៃខាងមុខនេះ។បង្ហាញខ្លួនចូលលេងអោយុក្លឹបបាន២៣០ប្រកួត Courtois និងត្រូវខកខានប្រកួតបើកឆាកពានលីកកំពូលអេស្បាញជាមួយ Athletic Bilbaoនៅថ្ងៃសៅរ៍ស្អែកនេះក្រោយពីរូបគេក៏ធ្លាប់ជួយអោយReal Madrid លើកពាន La Liga ២ដង និងឈ្នះពាន Premier League ពីរដងជាមួយ Chelsea និងពាន La Liga មួយលើកជាមួយ Atletico Madrid ក្នុងឆ្នាំ ២០១៤។ ជាមួយគ្នានោះដែររូបគេក៏បានឈ្នះ Champions League នៅឆ្នាំ ២០២២ ជាការប្រកួតដ៍តានតឹងជាមួយ Liverpool ។
ដូច្នេះកីឡាករជម្រើសដៃទី២សញ្ជាតិអ៊ុយក្រែនAndriy Lunin និងត្រៀមបង្ហាញខ្លួនចូលលេងជំនួស Courtois ខណៈក្រុមលោក Carlo Ancelloti បច្ចុប្បន្នកំពុងសម្លឹងឃើញអតីតអ្នកចាំទី Man.Utd កីឡាករ David De Gea មកជំនួសតំណែងជម្រើសដៃទី១នោះ បន្ទាប់ពីកីឡាករអន្តរជាតិអេស្បាញបានចាកចេញពីទឹកដី Old Trafford ក្រោយចំណាយពេល១២រដូវកាលនៅទីនោះ និងបច្ចុប្បន្នមិនទាន់ មានក្លឹបលេង។
Real Madrid សម្លឹងឃើញអតីតកីឡាករ Man.Utd ក្រោយពី Courtois រងរបួស