លោក Pep Guardiola បានឆ្លើយទៅកាន់ព័ត៌មានដែលថាក្លឹប West Ham United ចង់បានខ្សែបម្រើ Cole Palmer ពី Manchester City កាលពីពេលថ្មីៗនេះ។
លោក Pep បាននិយាយថា៖” Cole នៅតែជាកីឡាកររបស់យើងនៅក្នុងខណៈពេលនេះ។ នៅក្នុងថ្ងៃនេះគេនៅ ជាកីឡាកររបស់យើង។ ប៉ុន្តែទៅមុខទៅ ទៅជាយ៉ាំងណានោះខ្ញុំមិនដឹងដែរ “។
លោកបានបន្តថា៖” គ្រាន់តែខ្ញុំដឹងថាគេចង់ក្លាយជាកីឡាករសកម្មជាងរដូវកាលមុន។ ណាមួយទៀត Riyad Mahrez ទៅបាត់ផងអញ្ចឹងវាបាត់កីឡាករសំខាន់ម្នាក់អញ្ចឹងហើយការសម្រេចទាក់ទងនឹងរឿងទាំងអស់នេះគឺស្ថិតលើក្លឹបយើងចាត់ចែង “។
Cole ជាកីឡាករបណ្ដុះបណ្ដាលឲ្យ Man City ដោយកីឡាករនេះបានមកលេងឲ្យក្រុមឈុតធំរបស់ក្លឹបនេះបាន៤រដូវកាល៕