ពានរង្វាន់បាល់មាស Ballon d’Or ឆ្នាំ ២០២៣ នៅឡើយមិនទាន់ឈានដល់ដំណាក់កាលជម្រុះបេក្ខភាពដែលនិងធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា​​មុន​ពេល​បោះឆ្នោត​សម្រេច​លទ្ធផល​ថាកីឡាករ​ឆ្នើមរូបណានិងគ្រងពានកីឡាករលេងល្អបំផុតប្រចាំឆ្នាំនោះ ស្របពេលក្របខណ្ឌលីកកំពូលអង់គ្លេស English Premier League, Spanish La Liga និង French Ligue ១ នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ។ខណៈ Messi និង Ronaldo និងមិន​មានឈ្មោះ​សម្រា​ប់​រដូវ​កាលបន្ទាប់ក្រោយពីពួកគេសម្រេចផ្លាស់ទៅលេងនៅលីគក្រៅពីតំបន់អឺរ៉ុបដែលមាន រយៈពេល២០ឆ្នាំគិតចាប់តាំងពី​ឆ្នាំ២០០៣មកដែលមិនមានវត្តមានកីឡាករទាំងពីររូបនេះ។ទោះយ៉ាងណានៅក្នុងបញ្ជីកីឡាករឆ្នើមនោះមិនមានវត្តមាន Mbappe នោះទេ ដោយ​យោងគេហទំព័រ Skysports បានចុះផ្សាយថាៈ PSG និងដាក់អោយរូបគេលេងជាកីឡាករបម្រុងពេញមួយរដូវកាលព្រោះតែរូបគេបានបង្កបញ្ហា​អោយក្លឹប និង មិនចង់បន្តកុងត្រាថ្មីខណៈក្លឹបនៅមិនទាន់មានដំណោះស្រាយអ្វីក្រៅពីចំណាត់ការមួយនេះនៅឡើយទេ។
ដូច្នេះខាងក្រោមជាកីឡាករ៥រូបដែលរំពឹងថានិងក្លាយជាបេក្ខភាពឈានមុខក្នុងការប្រជែងពាននេះសម្រាប់ឆ្នាំ២០២៤
១.Erling Haaland
ខ្សែប្រយុទ្ធអន្តរជាតិន័រវេបានបង្កើតកំនត់ត្រាជាច្រើននៅរដូវកាលដំបូងជាមួយ Man.City មុនពេលរូបគេបានជួយអោយក្រុមលើកពាន៣ក្នុង១រដូវ​កាល។ទោះយ៉ាងណា Haaland មិនកាក់កបជាមួយជម្រើសជាតិនោះទេ បន្ទាប់ពីពួកគេមិនមានកៅអីលេងនៅពានរង្វាន់ទ្វីបអឺរ៉ុប ២០២០ និង World Cup២០២២។

២.Harry Kane
Kane និងមានឪកាសច្រើនក្នុងការឈ្នះពានបាល់មាសនៅពេលសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្លឹបជើងឯកអាឡឺម៉ង់ Bayern Munich ។ទោះយ៉ាងណា​ប្រសិន Kane សម្រេចមិនចាកចេញដោយបន្តកុង​ត្រាថ្មី​នោះរូបគេនិងមិនមាន​ឪកាសឈ្នះពានបាល់មាស២០២៤បាន​ទេក៏​ព្រោះតែក្លឹបTottenham មិនមាន កៅអីលេង ក្របខណ្ឌ Champion League រដូវកាលថ្មីនេះឡើយ។

៣.Vinicius Jr
ក្រោយការចាកចេញរបស់Karim Benzema ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះគឺជាបេក្ខភាពដែលស្នងតំណែងដ៍សំខាន់មួយនេះ និង ជាបេក្ខភាព​ឈានមុខបន្ទាប់ពីរូបគេក្លាយជាវីរបុរសដែលបានជួយក្រុមគ្រងពាន UCLនៅឆ្នាំ២០២២រួចមក។ក្រុមជម្រើសជាតិប្រេស៊ីលក៏ជាមូលហេតុដែលVinicius ត្រូវខិតខំប្រឹងប្រែងសម្រាប់ឪកាសលើកពានCopa America នៅឆ្នាំក្រោយក្នុងនាមសហរដ្ឋអាមេរិកជាម្ចាស់ផ្ទះ។

៤.Robert Lewandowski
ចាត់ទុកថាជាខ្សែប្រយុទ្ធដែលមិនមានភព្វសំណាងកំលុងរដូវកាលកូវីដ-១៩ផ្ទុះខ្លាំងទោះបីជាបានជួយក្លឹបលើកពាន Bundesliga និង UCLមុនពេលផ្លាស់ទៅ Barcelona ។ប៉ុន្តែក្រោយការមកដល់របស់Ikay Gundogan សង្ឃឹមថា ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញនិងជួយក្លឹបឈ្នះពានធំៗ ដើម្បីមានឪកាសគ្រងពានបាល់មាសអោយខាងតែបាន។

៥.Marcus Rashford
វាជាឪកាសមាសសម្រាប់Rashford ក្នុងការឈ្នះពានបាល់មាស​ពោលគឺការត្រៀមបញ្ចេញសមត្ថភាពជួយក្រុមនៅក្របខណ្ឌ EPL និង UCL ព្រម​ជាមួយនិងការបង្ហាញខ្លួនអោយ​ក្រុមជម្រើស ជាតិអង់គ្លេសនៅព្រឹត្តិការណ៍Euro ២០២៤នោះ។

ប្រភព៖ Cambosports