ក្រោយការចាកចេញរបស់អតីតអនុប្រធានក្រុម Harry Kane ទៅកាន់ក្លឹប Bayern Munich ក្រុមមាន់ខ្នាយមាស Tottenham និងត្រូវធ្វើដំណើរទៅ សួរសុខទុក្ខក្រុម Brentford សម្រាប់ការប្រកួតសប្តាហ៍ទី១នៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង ២០:០០ យប់ ជាមួយក្លឹបគូប្រជែងរួមទីក្រុងឡុងដ៍។
​Brentford បានបញ្ចប់ត្រឹមមួយពិន្ទុនិងឈរនៅលេខរៀងទី៩តាមពីក្រោយ Tottenham កាលពីរដូវកាលមុនដោយឈរនៅលេខរៀងទី ៨ ។
ជួបគ្នា៣ដងចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួតក្នុងផ្ទះគឺ Brentford ស្មើជាមួយ Tottenham ។ សម្រាប់ Brentford បានឈ្នះការប្រកួតបើកឆាក រៀងរាល់រដូវកាលថ្មី២ដងប៉ុណ្ណោះសម្រាប់១១ឆ្នាំចុងក្រោយខណៈ ២លើកចុងក្រោយគឺផ្តួល Arsenal និង ស្មើ Leicester ។ប៉ុន្តែសម្រាប់ Tottenham គឺ៧ឆ្នាំចុងក្រោយគឺស្មើ ១និងចាញ់១ព្រមទាំងឈ្នះ៥ដង។

១.ពត៌មានកីឡាករBrentford
ក្រុមអវត្តមានកីឡាករឆ្នើម Ivan Toney សម្រាប់រយៈពេលពីរទៅបីខែដំបូងនៃយុទ្ធនាការនេះខណៈ Frank Onyeka, Bryan Mbeumo និង Christian Norgaard អាចនិងដាក់អោយចូលលេង។ រីឯសមាជិកថ្មី Mark Flekken គ្រោងនឹងចាប់ចូលលេងផងដែររីឯ David Raya រំពឹងថានឹងអាចផ្ទេរទៅ Arsenal ក្នុងពេលឆាប់ៗ ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Flekken; Hickey, Pinnock, Mee, Henry; Jensen, Janelt, Damsgaard; Mbeumo, Wissa, Schade
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់សម្រាប់Brentford គឺ ៤-៣-៣
២.ពត៌មានកីឡាករSpur
ក្រោយការចាកចេញរបស់Kane កីឡាករមានដូចជា Tanguy Ndombele, Ryan Sessegnon, Rodrigo Bentancur, Bryan Gil និង Fraser Forster សុទ្ធតែអវត្តមានសម្រាប់អ្នកគាំទ្រ។ដូច្នេះគ្រូបង្វឹកថ្មីលោក Ange Postecoglou និងត្រៀមផ្លាស់ប្តូរកីឡាករជម្រើសដំបូងមិនតិចជាង ៤នាក់ នោះទេចេញពីក្រុម។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Vicario; Porro, Romero, Davies, Udogie; Bissouma, Hojbjerg; Kulusevski, Maddison, Son; Richarlison
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់សម្រាប់Tottenham គឺ ៤-៣-៣
៣.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួត​គូនេះគឺBrentford ២:២ Tottenham