លោក Luis Castro អ្នកចាត់ការទូទៅរបស់ Al-Nassr បានផ្តល់បច្ចុប្បន្នភាពអំពីរបួសរបស់ Cristiano Ronaldo បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Arab Club Champions Cup ជាមួយ Al-Hilal កាលពីថ្ងៃសៅរ៍ ទី១២ ខែសីហា។ Ronaldo បានដើរតួយ៉ាងសំខាន់ក្នុងការប្រកួតដោយការស៊ុតបាល់បញ្ចូលទី ខណៈដែល Al Nassr ឈ្នះ ២-១។ កីឡាករព័រទុយហ្គាល់បានស៊ុតគ្រាប់ជ័យជម្នះនៅនាទីទី៩៨ នៃម៉ោងបន្ថែម។ យ៉ាងណាក៏ដោយ គាត់ត្រូវដឹកចេញពីទីលានបន្ទាប់ពីរបួស។ ឥឡូវនេះ Castro បានផ្តល់ផ្តល់បច្ចុប្បន្នភាពអំពីរបួសរបស់ Ronaldo ដោយនិយាយថា៖
“Cristiano Ronaldo នឹងត្រលប់មកវិញឆាប់តាមដែលអាចធ្វើទៅបានពីរបួសរបស់គាត់”។
យោងតាម AlRiyadiya តារាឆ្នើម Ronaldo គ្រោងនឹងអវត្តមានក្នុងការប្រកួតបើករដូវកាលរបស់ Saudi Pro League របស់ Al Nassr ទល់នឹង Al Ettifaq ដែលប៉ះទង្គិចគ្នានៅថ្ងៃច័ន្ទ ទី១៤ ខែសីហា៕