អ្នកចាំទីក្រុម​បិសាច​ក្រហម Andre Onana បាន​វាយ​សម្រុក​ទៅ​លើ​ខ្សែ​ប្រយុទ្ធ Sasa Kaladjzic របស់​ក្រុម Wolves នៅ​ពេល​ដែល​ព្យាយាម​ដោល​បាល់​ដែលចូល​យ៉ាង​ជ្រៅ​ទៅមុខទី ក្នុង​ចុងតង់​ទី​ពីរ។អាជ្ញាកណ្តាល Simon Hooper ជាអ្នកដឹកនាំការប្រកួតនៅលើទីលាន ដែលកាន់កាប់ដោយអ្នកត្រួតពិនិត្យ VAR ប៉ុន្តែបានសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើល ដោយការសម្រេចចិត្តដំបូងគឺមិនផ្តល់បាល់ពិន័យប៉េណាល់ទីដល់ក្រុម Wolves។

O’Neil ដែល​ត្រូវ​បាន​តែងតាំងយ៉ាង​ឆាប់​រហ័ស​កាល​ពី​សប្តាហ៍​មុន​ដើម្បី​ជំនួស​តំណែង​អ្នក​ចាត់​ការ​ក្លឹប Wolves លោក Julen Lopetegui ទទួលបានកាត លឿង​សម្រាប់​ការ​តវ៉ា​របស់​គាត់​នៅ​លើ​ខ្សែបន្ទាត់។ថ្លែងនៅក្នុងសន្និសិទសារពត៌មានក្រោយការប្រកួត គាត់បានបង្ហាញថា Jonathan Moss របស់ PGMOL បានសុំទោសគាត់រួចហើយ ព្រោះថា Wolves គួរតែទទួលបានបាល់ពិន័យ១១ម៉ែត្រ។ O’Neil បានប្រាប់អ្នកយកព័ត៌មានថា៖

“ខ្ញុំត្រូវបានគេប្រាប់ផ្ទាល់ថា ពួកគេគិតថាវាមិនមែនជាកំហុសនោះទេ ប៉ុន្តែគ្រាន់តែបាននិយាយទៅកាន់ Jonathan Moss ហើយគាត់បាន សុំទោស និងបាននិយាយថា វាជាការពិន័យច្បាស់ណាស់ ហើយគួរតែត្រូវបានផ្តល់ឱ្យ។