អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថាក្លឹប Al Nassr កំពុងធ្វើកិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែបម្រើក្រុមជម្រើសជាតិព័រទុយហ្គាល់ Otávio របស់ក្លឹប FC Porto ដោយមានតម្លៃផ្ទេររហូតដល់ ៦០លានអឺរ៉ូ។ ស្រាប់តែពេលថ្មីៗនេះ Otávio មិនត្រូវបានកោះហៅចូលក្នុងក្រុម FC Porto ព្រោះគាត់នឹងចូលរួមជាមួយ Al Nassr ខណៈរង់ចាំពិនិត្យលម្អិតអំពីកិច្ចសន្យា និងពិនិត្យវេជ្ជសាស្ត្រតែប៉ុណ្តោះ ហើយការប្រកាសផ្លូវការអាចនឹងនៅអាទិត្យក្រោយ៕