Roy Keane មិនពេញចិត្តនឹងទម្រង់លេងរបស់ Manchester United ក្នុងការចាញ់ ២-០ Premier League ទល់នឹង Tottenham Hotspur កាលពីថ្ងៃសៅរ៍ ១៩ សីហា នោះទេ។Tottenham រកគ្រាប់បាល់ចំនួនពីរគ្រាប់នៅតង់ទីពីរ។ គ្រាប់ទីមួយបានកើតឡើង ៤នាទីក្នុងតង់ទីពីរ នៅពេលដែលការបញ្ជូនរបស់ Dejan Kulusevski ត្រូវបានផ្លាតចូលទៅក្នុងជើងរបស់ Pape Matar Sarr ដែលជាអ្នកស៊ុតបញ្ចូលទីចុងក្រោយ។
Martinez បានជួបរឿងអកុសលម្តងទៀតនៅនាទីទី៨៣ នៅពេលដែលគាត់បានការពារការស៊ុតរបស់ Ben Davies ឆ្លងកាត់ Andre Onana។ Keane បាននិយាយនៅលើ Sky Sports ក្រោយចប់ការប្រកួតថា៖
“ខ្ញុំគិតថា Manchester United គឺជា Spurs ថ្មី។ ពិតជាអស់សង្ឃឹម។ ការប្រមាថដ៏ធំបំផុត … ពួកគេជាក្រុមដ៏ល្អ។ ពួកគេចង់ឈ្នះនៅពេលដែលអ្នកគាំទ្រក្នុងផ្ទះរបស់ពួកគេនៅចំពោះមុខពួកគេ។ ពួកគេទទួលបានការគាំទ្រ និងថាមពល។ United លេងមិនកើតទេនៅថ្ងៃនេះ តង់ទីពីរពួកគេខ្សោយ គ្មានភាពជាអ្នកដឹកនាំ”៕