ក្លឹបជើងឯកអង់គ្លេសនិងមិនមានវត្តមានគ្រូបង្វឹកលោក Pep Guardiola សម្រាប់ការប្រកួត២លើកបន្ទាប់ទៀតនេះពេះដែលក្រុម Man. City និងត្រូវប្រកួតជាមួយក្រុមភ្ញៀវ Sheffield United នៅចុងសប្តាហ៍នេះ និងការប្រកួតនៅថ្ងៃសៅរ៍ចុងសប្តាហ៏ក្រោយពេលទទួលភ្ញៀវ Fulham ។
មូលហេតុនោះគឺរូបលោកបានទទួលការវះកាត់បន្ទាន់ជាបន្ទាន់លើបញ្ហាឈឺចុកចាប់នៅផ្នែកឆ្អឹងខ្នង ក្រោយពីគ្រូង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ​នៅថ្ងៃអង្គារបានធ្វើដំណើរទៅកាន់ទីក្រុង Barcelona ដើម្បីធ្វើការព្យាបាលជំងឺដ៏រ៉ាំរ៉ៃ នៅទីនោះ។
ដូច្នេះជំនួយការអ្នកចាត់ការរបស់លោកគឺលោក Juanma Lillo ជាអ្នកទទួលខុសត្រូវក្នុងការអវត្តមានដើម្បីដឹកនាំកូនក្រុម ស្របពេលវេជ្ជបណ្ឌិត Mireia Illueca ជាអ្នកទទួលខុសត្រូវលើការវះកាត់នេះបានដោយជោគជ័យ ហើយឥឡូវនេះលោក Pep មានអការៈធូរស្បើយ និងធ្វើការសម្រាក​ព្យាបាលដើម្បីស្តារកាយសម្បទាឡើងវិញនៅទឹកដីកំណើត Barcelona។

ប្រភព៖ Cambosports