កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ក្លឹប Al Nassr បានយកឈ្នះគូប្រកួតដល់ទៅ ៤ទល់នឹង២ ទៅលើក្លឹប Shabab Al-Ahli Dubai FC ក្នុងការប្រកួតជម្រុះ Asian Champions League។ បើទោះបីក្រុមរបស់តារាឆ្នើម Cristaino Ronaldo ឈ្នះដល់ទៅ៤គ្រាប់ក្តីក៏គាត់នៅតែមិនពេញចិត្តទៅលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ដោយបដិសេធមិនឲ្យបាល់ពិន័យ១១ម៉ែត្រចំនួន២លើក ខណៈគាត់ (Ronaldo) មិនទាន់រកបានគ្រាប់បាល់ផងនោះ ដែលនេះជាហេតុធ្វើឲ្យគាត់មិនសប្បាយចិត្ត និងមានការខឹងសម្បាជាខ្លាំង៕