បរទេស៖ គ្រូបង្វឹក Al-Ittihad លោក Nuno Espirito Santo បានប្រាប់ក្លឹបថា Karim Benzema មិនសមនឹងផែនការរបស់គាត់។ ម្ចាស់ Ballon d’Or ឆ្នាំ 2022 បានចូលរួមជាមួយក្រុមជើងឯក Saudi Pro League ទើប២ខែប៉ុណ្ណោះ ពោលគឺកាលពីខែមិថុនា។ ទោះបីជាយ៉ាងណាក៏ដោយ កាសែតអារ៉ាប៊ីសាអូឌីត Al-Sharq Al-Awsat បានអះអាងថា មានភាពតានតឹងរវាង Benzema និងគ្រូបង្វឹករបស់គាត់។ របាយការណ៍នេះបានចោទប្រកាន់ថា Nuno បានប្រាប់ថ្នាក់លើរបស់ក្លឹប Al-Ittihad ថា កីឡាករអន្តរជាតិបារាំងរូបនេះមិនសាកសមនឹងទម្រង់លេងរបស់គាត់ទេ ហើយជាមូលហេតុដែលគាត់មិនស្នើសុំការផ្ទេរមួយនេះ។