ទីបំផុតការស៊ុតបញ្ចូលទីពីរគ្រាប់របស់ខ្សែប្រយុទ្ធ Kylian Mbappe បានជួយឱ្យ Paris St-Germain ផ្តួល Lens ក្នុងលទ្ធផល ៣ទល់និង១ ដើម្បីដណ្តើមបានជ័យជម្នះលើកដំបូងនៅក្របខណ្ឌ Ligue-១ រដូវកាលនេះ។គួរកត់សម្គាល់ថាគ្រាប់បាល់បើកឆាកដំបូងរបស់ PSG រកបាន ដោយខ្សែបម្រើស្លាប អន្តរជាតិអេស្បាញ Marco Asensio នៅនាទីទី ៤៤ មុនពេល Mbappe សមាជិកជ័យលាភី World Cup ២០១៨ និង ជា ម្ចាស់ស្បែកជើងមាស World Cup ២០២២ រកបាន២គ្រាប់នៅតង់ទីពីរនាទីទី៥២ និង ៩០ ខណៈក្រុមភ្ញៀវ មាន ឪកាស វាយបកបាន១ គ្រាប់ វិញនៅនាទីទី(៩០+៥) ជិតបញ្ចប់ការប្រកួត។
ទោះបីជាអនគតស្ថិតក្នុងភាពមិនច្បាស់លាស់មួយរយៈចុងក្រោយនេះ Mbappe បានស៊ុតបញ្ចូលទី១គ្រាប់ពេលចូលលេងជាកីឡាករបម្រុង ក្នុងការ ប្រកួតនៅសប្តាហ៏ទី២ពេលប្រកួតជាមួយ Toulouse កាលពីចុងសប្តាហ៍មុនក្នុងលទ្ធផលស្មើគ្នាផងដែរ បន្ទាប់ពីទទួលបានលទ្ធផលស្មើគ្នា២ប្រកួត ដំបូងនៃការចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីមុនពេលទទួលបានជ័យជំនះនៅសប្តាហ៏ទី៣នេះបានធ្វើឱ្យក្រុម របស់លោក Luis Enrique មាន៥ពិន្ទុ និងឡើងមកឈរនៅចំណាត់ថ្នាក់លេខ៤។
PSG រកឃើញជ័យជំនះខណៈ Asensio និង Mbappe រកបាន ៣ គ្រាប់ផ្តួល Lens (មានវីដេអូ)