ថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករសម្រាប់លីគអឺរ៉ុបភាគច្រើនគឺថ្ងៃទី១ ខែកញ្ញា ប៉ុន្តែក្លឹបនៅអារ៉ាប៊ីសាអូឌីតអាចទិញកីឡាករក្នុងរយៈពេល ១៩ ថ្ងៃបន្ថែមទៀត។ នោះមានន័យថាវិធីសាស្រ្តនេះអាចនឹងប៉ះពាល់ដល់ក្លឹបនៅ Premier League និងលីគផ្សេងទៀត ដោយមិនមានលទ្ធភាពរកកីឡាករ ជំនួសបាន ប្រសិនបើពួកគេត្រូវបានក្លឹបនៅអារ៉ាប៊ីសាអូឌីតចុះកុងត្រា។Saudi Pro League បានយកឆក់យកកីឡាករល្បីៗជាច្រើននាក់នៅរដូវក្តៅនេះ ដោយក្នុងនោះមានកីឡាករដូចជា Jordan Henderson, Fabinho, N’Golo Kante, Riyad Mahrez និង Ruben Neves ដែលត្រូវបានចាកចេញពីប្រទេសអង់គ្លេស។
Neymar, Karim Benzema និង Sadio Mane ក៏បានចូលរួមជាមួយ Al Hilal, Al Ittihad និង Al Nassr រៀងៗខ្លួនផងដែរ ដោយឆ្លុះបញ្ចាំងពីថាមពលទាញ និងសមត្ថភាពចំណាយរបស់ Saudi Pro League។ខ្សែបម្រើ Thomas Partey របស់ Arsenal ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់មជ្ឈិមបូព៌ានៅរដូវក្តៅនេះផងដែរ ទោះបីជាក្រុមកាំភ្លើងធំ ឥឡូវនេះមិនមានចេតនាក្នុងការអនុញ្ញាតឱ្យកីឡាករចាកចេញក៏ដោយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Arteta បានផ្តល់គំនិតរបស់គាត់លើក្រុមអារ៉ាប៊ីសាអូឌីតដែលអាចបន្តការទិញកីឡាករ និងថានោះជាស្ថានភាពយុត្តិធម៌។ Arteta បាននិយាយថា៖
“ខ្ញុំគិតថាយើងត្រូវផ្លាស់ប្តូរវា។ វាគឺជាដៃគូប្រកួតប្រជែងមួយផ្សេងទៀត ហើយវានាំមកនូវឱកាសផ្សេងទៀតសម្រាប់ កីឡាករ សម្រាប់អ្នកគ្រប់គ្រង និងសម្រាប់មនុស្សដែលធ្វើការក្នុងឧស្សាហកម្មនេះក្នុងការសម្រេចចិត្ត។គុណវិបត្តិដ៏សំខាន់មួយសម្រាប់ក្លឹប Premier League គឺអសមត្ថភាពក្នុងការជំនួសកីឡាករដែលពួកគេលក់ បន្ទាប់ពីកាលបរិច្ឆេទ ផុតកំណត់ថ្ងៃទី១ ខែកញ្ញា”៕