អ្នកគាំទ្រក្រុម Paris Saint-Germain បានបង្ហាញពីអារម្មណ៍របស់ពួកគេចំពោះតារាឆ្នើម Lionel Messi ដែលចាកចេញពីពួកគេ មុនពេលការប្រកួត MLS របស់គាត់សម្រាប់ Inter Miami។តាម​ការ​រំពឹង​ទុក Messi បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ MLS របស់​គាត់​ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ Inter Miami ដែល​មាន​ការ​រំភើប​រីករាយ។

យ៉ាង​ណា​មិញ មុន​ការ​ប្រកួត អតីត​អ្នក​គាំទ្រ​របស់​គាត់​មក​ពី PSG បានបង្ហាញ​អារម្មណ៍​របស់​ពួក​គេ​ ​អំពី​ការ​ចាកចេញ​របស់​តារា​អាហ្សង់ទីន​ដោយ​ការ​ដាក់​បដា​ប្រឆាំង Messi នៅ​ខាង​ក្រៅ​កីឡដ្ឋាន DRV PNK។
Ultras នៃក្លឹប PSG មិនបានលាក់បាំងពីអារម្មណ៍របស់ពួកគេចំពោះ Messi កាលពីអតីតកាល ដោយតវ៉ានឹងការធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយគ្មានការអនុញ្ញាតកាលពីរដូវកាលមុន។

នៅលើបដាប្រឆាំងនឹង Messi បានសរសេរថា៖ “Messi : Finally Rid of of Rude” – “Messi : ទី​បំផុតលុប​បំបាត់​ភាព​ឈ្លើយ”៕