មាន់ក្នាយមាស Tottenham Hotspur បានបើកការចរចារជាមួយនឹងក្លឹប FC Barcelona អំពីលទ្ធភាពក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមលេខ១០គឺ Ansu Fati ។ Ansu Fati ត្រូវបានអ្នកគាំទ្ររបស់ក្លឹប FC Barcelona ចាត់ទុកថា ជាអ្នកស្នងតំណែងរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi ក្រោយក្លឹប Barcelona មិនបន្តកុងត្រា និងអនុញ្ញាតឲ្យរូបគេផ្ទេរទៅ PSG កាលពីឆ្នាំ២០២១ ។ យ៉ាងណាមិញ Ansu Fati នៅ Camp Nou ហាក់បីមិនសូវរលូនដូចការរំពឹងទុកឡើយ ក្រោយជាសះស្បើយពីរបួស ខណៈបច្ចុប្បន្នរូបគេហាក់បីមិនបានស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកលោក Xavi ។ បច្ចុប្បន្នក្លឹប Tottenham Hotspur បានកំណត់អត្តសញ្ញាណកីឡាកររូបនេះជាបេក្ខជនឈានមុខមួយ ដើម្បីជំនួសកន្លែងរបស់ Harry Kane ដែលទើបតែបញ្ចប់ការផ្ទេរទៅកាន់ក្លឹប FC Bayern Munich ។

ប្រភព៖ Cambosports