Manchester United កំពុងស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាលើខ្សែការពារឆ្វេងដ៏ឆ្នើមម្នាក់ទៀតមុនទីផ្សារបិទ បន្ទាប់ពី Luke Shaw របួសទល់នឹង Tottenham ដែលធ្វើឲ្យកីឡាករវ័យ ២៨ឆ្នាំរូបនេះ មិនអាចលេងឲ្យក្រុមរហូតដល់ខែវិច្ឆិកា។​ យោងតាមកាសែត The Guardian, បានចុះផ្សាយថាកីឡាករ Marc Cucurella របស់ Chelsea, Sergio Reguilón របស់ Tottenham និង Marcos Alonso របស់ Barcelona សុទ្ធតែស្ថិតក្នុងបញ្ជីគោលដៅរបស់ Erik ten Hag ។ ទោះជាយ៉ាងណាក៏ដោយ Man Utd នឹងយកម្នាក់ក្នុងចំណោមកីឡាករទាំងបីនាក់ គ្រាន់តែសម្រាប់រយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ៕

ប្រភព៖ Cambosports