ក្លឹបយក្សនៅក្របខណ្ឌ Serie A Inter Milan បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបារាំង Benjamin Pavard ពីក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងតម្លៃ ៣០លានអឺរ៉ូ ឬស្មើនឹ​ង ៣៣លានដុល្លារ លើកិច្ចសន្យាកុងត្រា រយៈពេល៥ឆ្នាំ។ គួរជម្រាបថា ក្លឹបបិសាចក្រហម Manchester United មានការខកចិត្ត ដោយសារការចែចូវមិនសមស្របតាមអ្វីដែល Bayern ចង់បាន៕