ក្លឹប Manchester United និង​ក្រុមហ៊ុន​សំលៀកបំពាក់​​កីឡា Adidas បាន​បន្ត​កុងត្រា​ ១០ឆ្នាំ​បន្ថែម​ទៀត ដោយ​បណ្ដាល​ឱ្យ​កុងត្រា​ថ្មី​នេះ​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ២០៣៥។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មានអង់គ្លេស​ BBC។


កុងត្រា​នេះ​មាន​តម្លៃ​យ៉ាង​តិច ៩០០លាន​ផោន ឬ ប្រមាណ ១ ១៦០លាន​ដុល្លារ​អាមេរិក។

Adidas បាន​ផ្គត់ផ្គង់​សំលៀកបំពាក់​កីឡា​ទៅ​ឱ្យ Manchester United អំឡុង​ឆ្នាំ១៩៨០ ដល់​ឆ្នាំ១៩៩២ ហើយ​ក្រោយ​មក​ទៀត​ចាប់​តាំង​ពី​ឆ្នាំ២០១៥មក​។ កុងត្រា​ចុង​ក្រោយ​គឺ​ធ្វើ​នៅ​ឆ្នាំ២០១៥ ដែល​កុងត្រា​នេះ​មាន​តម្លៃ​ ៧៥០លាន​ផោន ឬ ក្បែរ​ ១ប៊ីលាន​ដុល្លារ​អាមេរិក។

យ៉ាងណាមិញ កុងត្រា​ជាមួយ​ Adidas ខាង Man Utd ក៏​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ។ លក្ខខណ្ឌ​នោះ​គឺ​ជាប់​ជាមួយ​នឹង​វត្តមាន​របស់​ក្លឹប​នៅ​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League។ ប្រសិន​បើ​ខាង Man Utd ខកខាន​អត់​បាន​លេង UCL ២ឆ្នាំ​ជាប់​គ្នា នោះ​ខាង Adidas នឹង​កាត់​ប្រាក់​ឧបត្ថម្ភ​ចំនួន ៣០%៕

ប្រភព៖ Sabaynews