បើតាមរបាយការណ៍សារព័ត៌មាន Foot Mercato បានឱ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona និងលោកគ្រូ Xavi បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចព្រមព្រៀងដ៏មិនគួរឲ្យជឿមួយ ក្នុងការវៃចេញតារាឆ្នើមកំពូល ៣រូប សម្រាប់ជាថ្នូរក្នុងការដោះដូរនាំយកខ្សែប្រយុទ្ធដ៏មានឥទ្ធិពលរបស់ក្លឹបយក្សបារាំង Paris Saint-Germain គឹ Kylian Mbappe ដោយកីឡាករដែលត្រៀមដោះដូរនោះមានដូចជា:
កីឡាករវ័យ ២៦ឆ្នាំ Ousmane Dembele ដែលនឹងខិតជិតផ្ទេរទៅកាន់ PSG ស្រាប់ ខណៈសាមីខ្លួនយល់ព្រមសំណើកុងត្រា ៥ឆ្នាំ ជាមួយ PSG ទោះបីជា Barca មិនទាន់យល់ព្រមលើតម្លៃខ្លួនក៏ដោយ។
កីឡាករទី២ គឺខ្សែបម្រើស្លាប Raphinha ដែល Barcelona បានចំណាយកញ្ចប់ទឹកប្រាក់ ៥៥លានផោន ពី Leed កាលពីរដូវកាលមុន។
ចំណែកឯកីឡាករចុងក្រោយ គឺខ្សែបម្រើឆ្នើម វ័យ១៨ឆ្នាំ Gavi ក៏មានឈ្មោះក្នុងបញ្ជីការដោះដូរនេះដែរ៕