ក្លឹបយក្សអេស្ប៉ាញ Barcelona ត្រូវបានគេរាយការណ៍ថាបានកំណត់អត្តសញ្ញាណខ្សែបម្រើស្លាបរបស់ក្លឹប Bayern Munich កីឡាករ Leroy Sane ជាអ្នកជំនួសកន្លែងដ៏មានសក្តានុពលសម្រាប់ Ousmane Dembele ដែលបច្ចុប្បន្នកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Paris Saint-Germain។ខ្សែបម្រើស្លាបសញ្ជាតិបារាំងត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយនឹង PSG នេះបើយោងតាមអ្នកជំនាញការផ្ទេរ Fabrizio Romano។
បច្ចុប្បន្ន Dembele មានលក្ខខណ្ឌផ្តាច់កុងត្រា ៥០លានអឺរ៉ូ ដែលនឹងផុតកំណត់នៅថ្ងៃទី៣១ ខែកក្កដា ហើយ PSG ត្រូវបានគេនិយាយថាចង់ចំណាយ ប្រាក់បង់ផ្តាច់លក្ខណ្ធនេះ។
ម្យ៉ាងវិញទៀត ក្រុមរបស់លោក Xavi Hernandez បានចាប់ផ្តើមស្វែងរកអ្នកជំនួសតំណែង Dembele រួចហើយ។ របាយការណ៍របស់ SPORT បង្ហាញថា Barcelona បានកំណត់គោលដៅរបស់ពួកគេលើខ្សែបម្រើស្លាបរបស់ Bayern Munich កីឡាករ Sane។កីឡាករវ័យ ២៦ឆ្នាំត្រូវបានគេរាយការណ៍ថាមានតម្លៃប្រហែល ៦៥លានអឺរ៉ូ ហើយត្រូវបានចាត់ទុកថាជាខ្សែបម្រើស្លាបកំពូលម្នាក់របស់អឺរ៉ុប។ Sane គឺជាកីឡាករធម្មតាសម្រាប់ក្រុម Bayern Munich ដោយបានបង្ហាញខ្លួនចំនួន ១៣៣លើកសម្រាប់ក្រុមយកអាឡឺម៉ង់មួយនេះ។
វានឹងគួរឱ្យចាប់អារម្មណ៍ក្នុងការមើលថាតើ Barcelona នឹងទទួលបានជោគជ័យក្នុងការប៉ុនប៉ងរបស់ពួកគេក្នុងការនាំយក Sane ពី Bayern នៅរដូវក្តៅនេះដែរឬទេ។ ខ្សែបម្រើស្លាបរូបនេះបានស៊ុតបញ្ចូលទីបាន ១៥គ្រាប់សម្រាប់ក្រុម Bayern ក្នុងអំឡុងយុទ្ធនាការ ២០២២-២៣៕