អ្នកចាត់ការទូទៅក្រុមតោខៀខ Chelsea លោក Mauricio Pochettino បានលើកឡើងថា កីឡាករចំណូលថ្មី Lesley Ugochukwu អាចនឹង​ត្រូវដាក់អោយក្លឹបដទៃលេងខ្ចីជើងដើម្បីទទួលបានបទពិសោធន៍បន្ថែមទៀត បន្ទាប់ពីខ្សែបម្រើអន្តរជាតិបារាំង​រូបនេះ​បានចូលរួមជាមួយ Chelsea ក្នុងតម្លៃ ២៧ លានអឺរ៉ូស្មើនិង(២៣.២ លានផោន) ពីក្លឹបនៅលីកកំពូលបារាំង Rennes ។

Ugochukwu បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៧ឆ្នាំ ប៉ុន្តែ Pochettino មិនទាន់សម្រេចចិត្តអនាគត​ភ្លាមៗរបស់កីឡាករ​រូបនេះនៅឡើយទេ បើទោះបីជាកីឡាករវ័យ ១៩ ឆ្នាំរូបនេះបានបង្ហាញខ្លួន ៤៧ ប្រកួតនៅ Ligue ១ សម្រាប់ក្រុម Rennes និងបានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Europa League ផងដែរ។

លោក Pochettino បាននិយាយថា “យើងត្រូវវាយតម្លៃគាត់នៅពេលគាត់ចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃនេះហើយ​បន្ទាប់មកនៅទីក្រុងឡុងដ៍​បន្ទាប់ពី​ដំណើរទេសចរណ៍ ។គាត់ជាកីឡាករវ័យក្មេងដែលមានទេពកោសល្យ។ ឥឡូវនេះដល់ពេលដែលត្រូវវាយតម្លៃគាត់រហូតដល់​ចុងបញ្ចប់នៃទីផ្សារ​ដោះ​ដូរកីឡាករ ហើយមើលថាតើគាត់នឹងនៅជាមួយយើង ឬនិងផ្តល់អោយគាត់លេងក្នុងការខ្ចីជើង។

ប្រភព៖ Cambosports