ប្រភពពីគេហទំព័រ The Sun បានចុះផ្សាយថាលោក Pochettino បានកំពុងខិតខំតស៊ូ និង ទទួលខុសត្រូវដឹកនាំក្រុមតោខៀវ Chelsea ត្រៀមចូល រួមប្រកួតក្របខណ្ឌ Premier League រដូវកាលថ្មីក្រោយពីពួកគេបញ្ចប់ក្នុងចំណាត់រហូតដល់លេខរៀងទី ១២ ឯណោះ ។
កីឡាករឆ្នើមៗមួយចំនួនសរុប២៥ នាក់បានចាកចេញពីកីឡដ្ឋាន Stamford Bridge ដែលក្នុងនោះរួមមាន Kai Havertz, Mason Mount, Cesar Azpilicueta និង Mateo Kovacic ដែលជាសមាជិកសំខាន់សម្រាប់ក្រុម។ ទោះយ៉ាងណាយើងក្រឡេកមើលកីឡាករ៤រូប ដែលគ្រូបង្វឹកសញ្ជាតិ អាហ្សង់ទីនសម្លឹងចង់យកមកពង្រឹង និង កសាងក្រុមឡើងវិញ។
១.Moses Caicedo ៖ ខ្សែបម្រើ-ការពារស្លាបស្តាំសញ្ជាតិអេក្វាឌ័រវ័យ២១ឆ្នាំបច្ចុប្បន្នកំពុងលេងអោយក្រុម Brighton និងជាទីចង់បានរបស់ក្លឹបជាយូរមកហើយនោះ។
២.Romeo Lavia ៖ ខ្សែបម្រើ-ការពារវ័យ ១៩ឆ្នាំរូបនេះបច្ចុប្បន្នកំពុងលេងអោយក្រុម Southampton ដែលត្រូវកាត់ទៅលេងលីកលំដាប់ទីពីរអង់គ្លេសនៅរដូវកាលក្រោយ។
៣.Tyler Adams ៖ ខ្សែបម្រើអន្តរជាតិអាមេរិកវ័យ២៤ឆ្នាំរូបនេះបច្ចុប្បន្នជាកីឡាកររបស់ក្លឹបLeeds Utdដែលត្រូវបានកាត់ទៅលេងនៅក្របខណ្ឌChampionship។
៤.Edson Alvarez ៖ ខ្សែបម្រើសញ្ជតិមិកសិកវ័យ២៥ឆ្នាំបច្ចុប្បន្នកំពុងលេងអោយក្លឹប Ajax នៅលីកកំពូលហូឡង់
៥.Gabri Veiga ៖ កីឡាករអន្តរជាតិអេស្បាញវ័យ២១ឆ្នាំបច្ចុប្បន្នកំពុងលេងអោយក្លឹប Celta Viga។
កីឡាករវ័យក្មេង ៥រូប លោក Pochettino ចង់បានមកពង្រឹង Chelsea ឡើងវិញ