គ្រូ​បង្គោល​ក្លឹប Barcelona លោក Xavi Hernendez បង្ហាញ​ក្ដី​មិន​សប្បាយចិត្ត​នៅ​ពេល​ដែល​ខ្សែ​ប្រយុទ្ធបារាំង Ousmane Dembele ផ្លាស់ពី​ក្លឹប​របស់​លោក​ទៅ​កាន់​ក្លឹបយក្ស​បារាំង Paris Saint-Germain។


លោក​បាន​និយាយ​ថា៖ «នេះ​ជា​សេចក្ដីសម្រេចចិត្ត​ផ្ទាល់​ខ្លួន​របស់​គេ»។

«វា​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​ដែរ ដោយសារ​តែ​ខ្ញុំ​គិត​ថា ពួកយើង​បាន​យកចិត្តទុកដាក់ថ្នាក់ថ្នម​គេ​បាន​ល្អ​ទៅ​ហើយនៅ​ទីនេះ»។ នេះ​ជា​ការ​បន្ត​របស់​លោក​គ្រូ​បង្គោល​ក្លឹប Barcelona។

Dembele បាន​មក​លេង​នៅ Barcelona នៅ​ឆ្នាំ២០១៧ ហើយ​ចាប់​ពី​ពេល​នោះ​មក​ កីឡាករ​រូប​នេះ​រក​បាន ៤០គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ ១៨៥ដង៕