ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុមកាំភ្លើងធំ Arsenal និងត្រូវខកខានសម្រាប់ការប្រកួតបើករដូវកាលក្រោយពីរូបគេ និងត្រូវរងការវះកាត់របួស ជង្គង់ដែលស្ថានភាពហាក់ដូចជាមិនធ្ងន់ធ្ងរនោះទេ ។ មានន័យថា ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ និងខកខានការប្រកួតចាប់ផ្តើមរដូវ កាលលីក កំពូល Premier League ពោលគឺនិងត្រូវអវត្តមានពីពីរ ទៅបីសប្តាហ៍ឯណោះ។

វាមិនមែនជារឿងថ្មីថ្មោងនោះទេ សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលវ័យរបួសរបស់កីឡាករវ័យ ២៦ ឆ្នាំគឺមានបញ្ហាជង្គង់ដខណៈរដូវកាលមុនក៏រូបគេ ទាមទារការវះកាត់ផងដែរនោះ។របួសរបស់ Jesus កើតឡើង ៤ ថ្ងៃមុនពេល Arsenal ប្រឈមមុខនឹងក្រុមឈ្នះពានបី Manchester City ក្នុងការប្រកួតពានរង្វាន់បើករដូវកាល Community Shield និង ១០ ថ្ងៃមុនការប្រកួតដំបូងក្របខណ្ឌ Premier League ទល់នឹងក្រុម Nottingham Forest ។

ប្រភព៖Cambosports