បច្ចុប្បន្ន ទឹកប្រាក់របស់ក្លឹបនៅលីកកំពូលអារ៉ាប៊ីសាអូឌីតបានបន្តជះឥទ្ធិពលទៅកាន់កីឡាករនៅលីកកំពូលទ្វីបអឺរ៉ុប ខពណៈនៅរដូវក្តៅនេះមានកីឡាករមួយចំនួនធំបានផ្លាស់ទៅលេងនៅលីកកំពូលតំបន់មជ្ឈឹមបូព៌ានមួយនេះ។តួយ៉ាងខ្សែបម្រើអន្តរជាតិអេស្បាញ Marcos Llorente ដែលកំពុងលេងអោយក្រុម At.Madrid កំពុងស្ថិតយ៉ាងប្រកៀកក្នុងការចាកចេញទៅទីនោះ ក្រោយពីកីឡាករ La Liga មិនតិចទេដែលបានសម្រេចចិត្តផ្លាស់ទៅទីនោះ។
យោងគេហទំព័រ The Athletic បានចុះផ្សាយថា កីឡាករ Marcos Llorente និងចូលរួមជាមួយក្រុម Al-Ahli ដែលជាក្លឹបបានចុះហត្ថលេខានាំយកកីឡាករ Edouard Mendy, Riyad Mahrez និង Roberto Firmino ទៅកាន់ទីនោះរួចទៅហើយ។គួរកត់សម្គាល់ថាតម្លៃផ្ទេររបស់ Llorente គឺមានតម្លៃប្រមាណ២៣ លានអឺរ៉ូ ដែលជាចំនួនមួយគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលក្រុមលោក Diego Simeone កំពុងមានបញ្ហាហិរញ្ញវត្តុនោះធ្វើការពិចារណាបាន។
Llorente បានដើរតួនាទីដ៏សំខាន់ ក្រោយចូលរួមជាមួយពួកគេពី Real Madrid នៅឆ្នាំ ២០១៩និងជាកីឡាករដែលពិបាកនិងរកកីឡាករមកជំនួសព្រោះតែមានសមត្ថភាពអាចលេងបម្រើ និង ការពារស្លាបស្តាំទោះបីក្រុមមានកីឡាករ Cesar Azpilicueta និង Nahuel Molina រួចហើយក្តី។ ផ្ទុយទៅវិញកីឡាករ Llorente វ័យ ២៨ ឆ្នាំបច្ចុប្បន្នមានកុងត្រាជាមួយក្លឹបរហូតដល់ថ្ងៃទី៣០ខែមិថុនា ២០២៧ មិនចង់ចាកចេញពីកីឡាដ្ឋាន Wanda Metropolitano តែការផ្តល់ជូនសំណើរដ៍ល្អនៅពេលនេះនិងអាចអោយគាត់ធ្វើការផ្លាស់ប្តូរចិត្ត។
លីកកំពូលអារ៉ាប៊ីសាអ៊ូឌីតបន្តបញ្ចុះបញ្ចូលកីឡាករឆ្នើមម្នាក់ទៀតពី La Liga
អត្ថបទទាក់ទង