ឆ្លងកាត់ការប្រកួតរយៈពេល ២ថ្ងៃអំឡុងថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះក្រុមកីឡាវាយកូនឃ្លីលើតុរបស់ក្រសួងមហាផ្ទៃ ពិតជាធ្វើបានល្អ និងបានបង្ហាញសមត្ថភាពលេចធ្លោនៅឯប្រទេសកាណាដា នៃព្រឹត្តិការណ៍ The 20th World Police & Fire Games 2023។
***ជម្រាបជូនដែរថាក្រុមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃគឺដណ្ដើមមេដាយសរុប ៥គ្រឿងក្នុងនោះរួមមាន៖***
ទី១ កីឡាករ ណៃ សារ៉ាវ័យ ឈ្នះមេដាយមាស ១គ្រឿងលើវិញ្ញាសាឯកត្តជនអាយុ ១៨+
ទី២ កីឡាករ ណៃ សារ៉ាវ័យ និង សឺង តុលា ឈ្នះមេដាយមាស ១គ្រឿងលើវិញ្ញាសាវាយគូអាយុ ១៨+
ទី៣ កីឡាករ សឺង តុលា ឈ្នះមេដាយប្រាក់ ១គ្រឿង វិញ្ញាសាឯកត្តជនអាយុ ១៨+
ទី៤ កីឡាករ គឹម សុវណ្ណា ឈ្នះមេដាយប្រាក់ ១គ្រឿងវិញ្ញាសាឯកត្តជនបុរសអាយុ ៣០+
ទី៥ កីឡាករ សំណាង វីរៈបុត្រ និង គឹម សុវណ្ណា ឈ្នះមេដាយប្រាក់ ១គ្រឿងវិញ្ញាសាវាយគូអាយុ ១៨+
ក្រុមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីបំពេញភារកិច្ចជូនជាតិមាតុភូមិរួចរាល់នៃព្រឹត្តិការណ៍ The 20th World Police & Fire Games 2023 ដែលធ្វើនៅប្រទេសកាណាដា៕
ប្រភព៖ Sabaynews