សមត្ថភាពក្នុងការរកគ្រាប់បាល់របស់កីឡាករបាល់ទាត់ក្រៅពីការប្រើប្រាស់ជើងគឺការតែតបញ្ចូលទី ដោយប្រើក្បាលគឺជាបច្ចេកទេសដ៍ពិសេសមួយ ដើម្បីកសាងប្រវត្តិសាស្រ្ត ។ វាជាជំនាញដែលទាមទារការប្រើប្រាស់ល្បឿន និងពេលវេលា ការព្យយាមសម្របខ្លួន ពិសេសនោះគឺ ការវាយឆ្មក់ លើ គូបដិបក្សពេលមានលើកបាល់ចេញរបស់ដៃគូពីស្លាបខាងឆ្វេង រឺខាងស្តាំ រឺការបញ្ជូនបាល់ពីសំណាក់មិត្តរួមក្រុមឆ្លងកាត់ រនាំងចូលមកក្នុង ប្រអប់ តែម្តង។
ខាងក្រោមនេះជាកំពូលកីឡាករបាល់ទាត់ទាំង៤រូបបង្កើតកំនត់ត្រាតែតបញ្ចូលទីបានច្រើនបំផុត
១.Pele
អធិរាជបាល់ទាត់ដែលបានជួយអោយប្រេស៊ីលលើកពាន World Cup ៣សម័យកាលរូបនេះមានបច្ចេកទេសនិងសមត្ថភាពរកគ្រាប់បាល់ បានល្អ បំផុតក្នុងអាជីពដោយធ្លាប់តែតបញ្ចូលទីគូប្រកួតបានរហូតដល់ទៅ១២៤គ្រាប់ឯណោះ។

២. Carlos Alonso Gonzalez
ទោះបីជាមានកម្ពស់មិនអំណោយផលបំផុតត្រឹមតែ១ម៉ែត្រ.៧៥សង់ទីម៉ែត្រ ប៉ុន្តែអតីតខ្សែប្រយុទ្ធReal Madrid រូបនេះបានប្រើបច្ចេកទេសតែត បញ្ចូលទីបាន រហូតដល់ទៅ១២៥គ្រាប់ឯណោះក្នុងអាជីព។

៣.Gerd Muller
អតីតខ្សែប្រយុទ្ធអន្តរជាតិអាឡឺម៉ង់ និងជាវីរបុរសក្រុម Bayern Munich រូបនេះក៏មិនខុសពីកីឡាករGonzalezដែរគឺរូបគេមានកំពស់ ១ម៉ែត្រ៧៦ សង់ទីម៉ែត្រ ប៉ុន្តែរូបគេមាន បច្ចេកទេសលោតបានខ្ពស់និងតែតបញ្ចូលទីបានរហូតដល់ទៅ១៤៤គ្រាប់ឯណោះ។

៤.Cristiano Ronaldo
កាពីតែនក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៨ឆ្នាំ និង ជាជ័យលាភីពានបាល់មាស៥សម័យរូបនេះជាកីឡាករដែលអាចបញ្ចប់ទី គូបដិបក្សដោយ ការតែត បញ្ចូលទី បានរហូតដល់ទៅ១៤៥គ្រាប់ឯណោះក្នុងប្រវត្តិសាស្រ្ត។

2JBFW79 Lisbon, Portugal. 05th June, 2022. Cristiano Ronaldo of Portugal celebrates after scoring a goal during the UEFA Nations League match between Portugal and Switzerland at Alvalade stadium. Final score; Portugal 4:0 Switzerland. Credit: SOPA Images Limited/Alamy Live News



ប្រភព៖ Cambosports