Karim Benzema បានខកខានឪកាសរកគ្រាប់បាល់ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រដ៏សំខាន់ក្នុងជំនួបដែលត្រូវបានចាត់ទុកថាជា​ការប្រកួ​ត​បាល់ទាត់ដ៏ធំនៅ​លីកកំពូលប្រទេសអារ៉ាប៊ីសាអ៊ូដីតណរឺហៅកាត់ថា El Clasico រវាងក្លឹបធំ២គឺ Al-Ittihad និង Al-Hilal ។បើទោះបីជា​ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិបារាំងធ្លាប់ជោគជ័យ​ជាច្រើនក្នុងនាម​កីឡាករ​ដែលលេងក្នុងជំនួបEl- Clasico នៅលីកកំពូលអេស្បាញបាន​ទទួល​ផ្លែផ្កាអស់ជាច្រើនឆ្នាំកន្លងមកក្តី។


ការប្រកួតកាលពីថ្ងៃសៅរ៍ទី ៥ ខែសីហា ២០២៣អាចកត់សម្គាល់ថាជាកំហុសដោយអចេតនាលើកដំបូងរបស់ Benzema សម្រាប់ Al-Ittihad ដែលនាំ​ឱ្យ​ពួកគេធ្លាក់ចេញពីការប្រកួតព្រឹត្តការណ៍ Arab Club Champions Cup នៅវគ្គ ១/៤ ចុងក្រោយ ខណៈការខកខានស៊ុតបាល់ប៉េណាល់ទី នៅនាទី​ទី ៧៨ ដែលមិននឹកស្មានដល់ បានធ្វើអោយ Al-Hilal ទទួលបានជ័យជម្នះ ៣-១ លើគូប្រជែង Al-Ittihad ដើម្បីកក់កៅអីមួយក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្របាន។