ហង្សក្រហម Liverpool និងត្រូវបើកទ្វារកីឡាដ្ឋាន Anfield ទទួលក្រុមកំពុងឡើងជើងគឺ Aston Villa សម្រាប់ការប្រកួតក្របខណ្ឌ EPL សប្តាហ៏​ទី៤នៅវេលាម៉ោង ៨យប់នេះ។ គួររំលឹកថានៅពាក់កណ្តាលសប្តាហ៏ក្រុមលោក Emery បានផ្តួល Hibernian ក្នុងលទ្ធផលសរុប​ទាំងពីរជើងគឺ ៨ទល់និង០ ដើម្បីកក់​កន្លែង​របស់ពួកគេក្នុងវគ្គចែកពូល Europa Conference League។ សម្រាប់ក្រុមដែលសល់គ្នាតែ១០នាក់របស់​លោក Jurgen Klopp បាន​ទទួល​ជ័យជំនះលើម្ចាស់ផ្ទះ Newcastle ក្នុងលទ្ធផល ២ទល់និង១ កាលពីចុងសប្តាហ៍មុនផងដែរ។
-Liverpool មិនដែលចាញ់ទេ១៤ប្រកួតចុងក្រោយនៅ Premier League គិតចាប់តាំងពីរដូវកាលចាស់ ខណៈចាប់ផ្តើមរដូវកាលថ្មីគឺស្មើ១និងឈ្នះ២ ខណៈ Aston Villa ចាញ់១និងឈ្នះ២ដងចុងក្រោយ។ ប់ុន្តែសម្រាប់ប្រវត្តិជួបគ្នាគឺគ្រប់ក្របខណ្ឌប្រកួត៦ដងចុងក្រោយ Aston Villa មិនដែល ឈ្នះ និង ស្មើ Liverpool ទេ។

១.ពត៌មានកីឡាករ Liverpool (ម្ចាស់ផ្ទះ)
ខ្សែបម្រើកណ្តាល Thiago បន្តអវត្តមានសម្រាប់ Liverpool ប៉ុន្តែ Curtis Jones បានត្រលប់មកហ្វឹកហាត់វិញបន្ទាប់ពីធូរស្បើយពីរបួស។
Virgil van Dijk នៅមិនទាន់អាចចូលលេងបានដោយសារទទួលបានកាត​ក្រហម​ពេល​ប្រកួត​ជាមួយ Newcastle។រីឯ Joe Gomez និងចូលជំនួស
ជាមួយ Ibrahima Konate។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Gomez,Konate, Robertson; Mac Allister, Endo, Szoboszlai; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

២.ពត៌មានកីឡាករ Aston Villa(ក្រុមភ្ញៀវ)
Aston Villa នៅតែមានការព្រួយបារម្ភអំពីបញ្ហារបួស ដោយកីឡាករមិនតិចជាងប្រាំមួយនាក់អវត្តមានសម្រាប់ការធ្វើដំណើរ​ថ្ងៃអាទិត្យ​សប្តាហ៏​តែពួកគេនៅតែអាចផ្តួលBurnleyបាន។កីឡាករសំខាន់ៗទាំងនោះមានដូចជា(របួសជង្គង់២នាក់) Emi Buendia និង Tyrone Mings ខណៈ Jacob Ramsey (កជើង) និងអតីតខ្សែប្រយុទ្ធ Liverpool គឺ Philippe Coutinho (ភ្លៅ)។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Martinez; Konsa, Carlos, Torres; Cash, Kamara, Luiz, Digne; McGinn, Diaby; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.លទ្ធផលព្យាករណ៏សម្រាប់គូនេះគឺ Liverpool ២-១ Aston Villa